នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលក្រុងសៀមរាប បានរៀបចំពិធីដាំកូនឈើចម្រុះចំនួន ៦០០ដើម នៅទីតាំងចំនួន៨ផ្សេងគ្នា ក្នុងភូមិសាស្រ្តភូមិក្រវ៉ាន់ សង្កាត់នគរធំ។ ការដាំកូនឈើនៅពេលនេះ ជាផ្នែកមួយនៃការស្តារគម្របព្រៃឈើឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ។
ពិធីដាំកូនឈើនេះដែរមានការចូលរួមពីលោក ឡី គឹមស៊ី អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ និងលោក ហាយ យង់ អភិបាលរងក្រុងសៀមរាប ដោយមានការចូលរួមពីមន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋានប្រមាណ ៧៥នាក់។
សូមជម្រាបថា កូនឈើដែលដាំក្នុងពិធីខាងលើរួមមាន ដើមយាង ឬឈើទាលចំនួន ១០០ដើម កូនឈើកកោះ ១០០ដើម កូនឈើគគីរ ចំនួន ១០០ដើម កូនឈើច្រេស ចំនួន ២០០ដើម
និងកូនឈើរំដួល ចំនួន ១០០ដើម៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានសណ្តាប់ធ្នាប់






