នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លេខាធិការដ្ឋានកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមតាំងពិព័រណ៌ស្នាដៃសិស្សដែលបានរៀនជំនាញវិជ្ជាជីវៈដូនតាដូចជាខ្មុកស្មាច់ ខ្មុកម្រ័ក្សណ៍ សាជី និដេរប៉ាក់ជនជាតិចាម្ប តម្បាញសូត្រ ប៉ាក់ឌិន ចម្លាក់ថ្ម តម្បាញអំបោះជាដើម នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៌នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន ព្រមទាំងសាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។
ការតាំងពិព័រណ៍នេះធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦








