ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញពិនិត្យនិងជួបសំនេះសំណាលក្រុមការងារ NEXTYPHARM និងទទួលថវិកាសម្រាប់យុទ្ធនាការ ១មុឺនរៀល ១មុឺននាក់ ជួយមន្ទីរពេទ្យគន្ធបុប្ផា

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញពិនិត្យនិងជួបសំនេះសំណាលក្រុមការងារ NEXTYPHARM និងទទួលថវិកាសម្រាប់យុទ្ធនាការ ១មុឺនរៀល ១មុឺននាក់ ជួយមន្ទីរពេទ្យគន្ធបុប្ផា

ក្នុងឱកាសបំពេញភារកិច្ចការងារនៅសាធារណរដ្ឋបារាំង នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំៗ០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយគណ:ប្រតិភូអមដំណើរ បានអញ្ជើញទស្សនាការិយាល័យ និងធ្វើការសំណេះសំណាលលើកទឹកចិត្តដល់សមាជិក សមាជិកាក្រុមការងារ NEXTYPHARM ដែលតែងរៀបចំកម្មវិធីសប្បុរសធម៌ជួយពិនិត្យព្យាបាលជំងឺជូនប្រជាជនខ្មែរកន្លងមក។ ក្នុងឱកាស លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានទទួលថវិកាមូលនិធិគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈ « យុទ្ធនាការ ១មុឺនរៀល ១មុឺននាក់ » ដែលដឹកនាំដោយជំទាវទី១ នៃប្រទេសកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។