លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណ:កម្មការជាតិយូណេស្កូកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជាបានជួបពិភាក្សាទ្វេភាគី ជាមួយប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេ្កសូ និងតំណាងប្រទេសជាដៃគូ ក៏ដូចជាអង្គការអន្តរជាតិមួយចំនួនទៀត ដែលបាន និងកំពុងបំពេញការងារជាមួយកម្ពុជាក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌពិភពលោកផងដែរ៕










