នាព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំពិធីប្រឡងបញ្ចប់បរិញ្ញាបត្ររបស់និស្សិតមហាវិទ្យាល័យតូរ្យតន្ត្រី ជំនាន់ទី២៥ នៅទីតាំងថ្មី (ព្រែកលៀប)។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណ:កម្មការប្រឡង អមដោយ ឯកឧត្តម ស៉ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេធិការ ឯកឧត្តមសាកលវិទ្យាធិការ សាកលវិទ្យាធិការរង ព្រឹទ្ធបុរសមហាវិទ្យាល័យទាំង៥ ព្រមទាំងលោក លោកស្រី ជាប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀត។
កម្មវិធីប្រឡងបញ្ចប់បរិញ្ញាបត្រនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ រួមមានឯកទេសតន្ត្រីបុរាណ, តន្ត្រីបស្ចិមប្រទេស, តន្ត្រីសម័យ និងតន្ត្រីវិទ្យា។ ក្នុងរយ:៣បីថ្ងៃនេះ គឺបើកឱ្យសាធារណ:ជនចូលទស្សនាដោយសេរី។














