ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ឯកឧត្តម ហ៊ឺ វីរៈ និង ឯកឧត្តម ហ៊ឺ តារា អញ្ជើញសួរសុខទុក្ខ លោក អ៊ុន ហៃ អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង

ឯកឧត្តម ហ៊ឺ វីរៈ និង ឯកឧត្តម ហ៊ឺ តារា អញ្ជើញសួរសុខទុក្ខ លោក អ៊ុន ហៃ អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង

នៅព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ វីរៈ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ និង ឯកឧត្តម ហ៊ឺ តារា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខ លោក អ៊ុន ហៃ អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង នៅគេហដ្ឋាន ស្ថិតនៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឯកឧត្ដម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

នាពេលកន្លងមកនេះ លោក អ៊ុន ហៃ បានរួមចំណែកយ៉ាងសកម្មក្នុងការស្រាវជ្រាវ ចងក្រងប្រវត្តិសាស្រ្ត និងវប្បធម៌អរូបី។ មិនតែប៉ុណ្ណោះ លោក បានចូលរួមអភិរក្ស បណ្ដុះបណ្ដាលលើទម្រង់សិល្បៈល្ខោនបាសាក់ ល្ខោនយីកេ ចម្រៀងការ និងបានថែរក្សាតំបន់ប្រវត្តិសាស្រ្ត ការពារប្រសាទ និងទួលនានាក្នុងខេត្តព្រៃវែង៕