នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំពិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ របស់និស្សិតមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ជំនាន់ទី៣៣ នៅទីតាំងថ្មី (ព្រែកលៀប)។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណ:កម្មការប្រឡង អមដោយ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេធិការ ឯកឧត្តមសាកលវិទ្យាធិការ សាកលវិទ្យាធិការរង ព្រឹទ្ធបុរសមហាវិទ្យាល័យទាំង៥ ព្រមទាំងលោក លោកស្រី ជាប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀត។
កម្មវិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦








