ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


អាជ្ញាធរជាតិព្រះវិហារ រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងសហគមន៍ក្នុងភូមិកោះកេរនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

,
អាជ្ញាធរជាតិព្រះវិហារ រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងសហគមន៍ក្នុងភូមិកោះកេរនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

ថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំកម្មវីធីអប់រំបេតិកភណ្ឌដល់សិស្សានុសិស្ស និងប្រជាជនក្នុងភូមិកោះកេរ សរុបចំនួន៥៦នាក់ នៅក្នុងរមណីយដ្ឋាកោះកេរ ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់ពួកគាត់អំពី ប្រវត្តិសាស្ត្រនៃអតីតរាជធានីបុរាណ កត្តានាំដល់ការខូចខាតប្រាសាទ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិរក្សនិងជួសជុលប្រាសាទ និងបណ្តុះសា្មរតីឱ្យពួកគាត់ចេះស្រឡាញ់ប្រាសាទបុរាណខ្មែរ និងចូលរួមថែរក្សាទាំងអស់គ្នា។ នៅក្នុងកម្មវិធីអប់រំនេះ ក្រុមការងារក៏បានលើកយកគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រហម ដែលគាំទ្រថវិកាដោយអង្គការអាលីប(ALIPH) នៃប្រទេសស្វីស មកពន្យល់ដល់អ្នកចូលរួមផងដែរ ដោយបង្ហាញពីស្ថានភាពប្រាសាទនៅមុននិងក្រោយការជួសជុល បច្ចេកទេសជួសជុលប្រាសាទបុរាណ និងឱ្យសិស្សានុសិស្សរៀនផាត់ពណ៌លើគំនូប្រាសាទក្រហម។ បន្ថែមពីនេះ ក្រុមការងារក៏បានបង្ហាញរូបប្រតិមាព្រះឥសូរាំ ក្រោយការជួសជុលដោយជោគជ័យ ដោយសាលាបារាំងចុងបូព៌ានៅខេត្តសៀមរាប។