ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ពិធីប្រឡងបញ្ចប់បរិញ្ញាបត្រសិល្ប:សូនរូប នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ពិធីប្រឡងបញ្ចប់បរិញ្ញាបត្រសិល្ប:សូនរូប នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦​ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំពិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ របស់និស្សិតមហាវិទ្យាល័យសិល្បសូនរូប​ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិត្រសិល្ប: ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណ:កម្មការប្រឡង អមដោយ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេធិការ​ សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋានបុគ្គលិក​ ព្រឹទ្ធបុរសមហាវិទ្យាល័យទាំង៥ ព្រមទាំងលោក លោកស្រី ជាប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀត។

ពិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ របស់និស្សិតមហាវិទ្យាល័យសិល្បសូនរូប​ រួមមមាន​ ៥ជំនាញ​ (តុបតែងលម្អនៃស្ថាបត្យកម្ម​ គំនូរសារគមនាគមន៍​ វិចិត្រកម្ម​ ចម្លាក់​ និងសិល្បៈផ្តិតពុម្ភ)​ នៅទីតាំងចាស់​ (ក្រោយសារមន្ទីរជាតិ)។