ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខត្តតាកែវ សហការជាមួយរដ្ឋបាលស្រុកសំរោង ចុះធ្វើការអប់រំណែនាំអាជីវករ និងរៀបចំសណ្ដាប់ធ្នាប់នៅតំបន់ប្រាសាទសែនភូវាំង និងប្រាសាទសែនត្មុល»។

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខត្តតាកែវ សហការជាមួយរដ្ឋបាលស្រុកសំរោង ចុះធ្វើការអប់រំណែនាំអាជីវករ និងរៀបចំសណ្ដាប់ធ្នាប់នៅតំបន់ប្រាសាទសែនភូវាំង និងប្រាសាទសែនត្មុល»។

ក្រោយពិនិត្យឃើញសកម្មភាពធ្វើអាជីវកម្មដោយគ្មានសណ្តាប់ធ្នាប់នៅជុំវិញបរិវេណប្រាសាទសែនភូវាំង ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខត្តតាកែវ សហការជាមួយរដ្ឋបាលស្រុកសំរោង បានចុះធ្វើការអប់រំណែនាំអាជីវករ និងរៀបចំសណ្ដាប់ធ្នាប់នៅតំបន់ប្រាសាទសែនភូវាំង និងប្រាសាទសែនត្មុល ដោយបានជួបប្រជុំអប់រំណែនាំដូចខាងក្រោម

១. អប់រំណែនាំដល់បងប្អូនអាជីវករលក់ដូរទាំងអស់នៅទីនេះ និងអាជ្ញាធរដែលពាក់ព័ន្ធពីសណ្ដា​ប់ធ្នាប់សាធារណៈ និងការការពារតម្លៃសម្បត្តិបេតិកភណ្ឌ។
២. តូបដែលនៅជិតប្រាសាទខាងមុខត្រូវរុះរើ។
៣. ហាមអាជីវករលក់ដូរនៅជិតតួប្រាសាទ។
៤. ឃុំ និងភូមិត្រូវសហការរៀបចំសណ្ដាប់ធ្នាប់ជាមួយប៉ុស្តិ៍ និងប្រជាការពារភូមិជួយសម្រួលចរាចរណ៍ដល់ភ្ញៀវទេសចរណ៍ និងរកចំណតឱ្យបានត្រឹមត្រូវជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
៥. ការចតម៉ូតូឡាននៅជុំវិញប្រាសាទមិនអនុញ្ញាតឱ្យចតទៀតទេ ជាពិសេសទីតាំងខាងត្បូងប្រាសាទ។