ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយភាពយន្តហុងកុងនៅកម្ពុជា

ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយភាពយន្តហុងកុងនៅកម្ពុជា

នាល្ងាចថ្ងៃទី៤ ខែកញា ឆ្នាំ២០២៦ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី ផ្សព្វផ្សាយភាពយន្តហុងកុងនៅកម្ពុជា ដែលរៀបចំនៅរោងភាពយន្ត លេជេន សាខាអូឡាំព្យា។

កម្មវិធីផ្សព្វផ្សាយភាពយន្តហុងកុងនៅកម្ពុជា រៀបចំដោយដោយក្រុមហ៊ុនវេសថិច មេឌា សហការជាមួយការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សិល្បករ ផលិតករភាពយន្ត សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណជាង ២០០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍ថា ភាពយន្តហុងកុងមានប្រវត្តិ និងស្នាដៃដ៏សម្បូរបែប ហើយបានរួមចំណែកយ៉ាងសំខាន់មួយក្នុងការ អភិវឌ្ឍវិស័យភាពយន្តនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ប្រជាជនកម្ពុជាភាគច្រើន បានស្គាល់ និងបានទស្សនាភាពយន្តរបស់ហុងកុង ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ភាពយន្តនិងតារាសម្តែងហុងកុងបានស្ថិតក្នុងអារម្មណ៍ និងការចងចាំរបស់ប្រជាជនកម្ពុជាស្ទើរគ្រប់រូប។ ការរៀបចំកម្មវិធី “ផ្សព្វផ្សាយភាពយន្តហុងកុងនៅកម្ពុជា” គឺជាការរួមចំណែកដ៏សំខាន់មួយ ក្នុងការបន្តលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងភាពច្នៃប្រតិដ្ឋ ពិសេសក្នុងវិស័យភាពយន្តកម្ពុជា-ហុងកុង ដែលជាឱកាស សម្រាប់អ្នកដឹកនាំរឿង ផលិតករ សិល្បករ សិល្បការិនី និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្ត បានជួបជុំគ្នា ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងស្វែងរកកិច្ចសហការ និងឱកាស វិនិយោគថ្មីៗក្នុងវិស័យភាពយន្តផងដែរ។