នៅថ្ងៃអង្គារ ១២ កើត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក.ស.ព.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ ទៅលើសម្បទាទេសចរណ៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងឃុំស្រយង់ ដើម្បីត្រៀមរៀបចំកញ្ចប់ទស្សនា ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប និងបានចុះពិនិត្យសម្បទាទេសចរណ៍ និងទីតាំងមួយចំនួនក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។





