ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ក្រុមប្រឹក្សាភិបាល ស.ភ.វ.ស បើកកិច្ចប្រជុំអាណត្តិទី២ លើកទី៦ ដើម្បីពិនិត្យលទ្ធផលការងារ និងទិសដៅអភិវឌ្ឍន៍សាកលវិទ្យាល័យ

ក្រុមប្រឹក្សាភិបាល ស.ភ.វ.ស បើកកិច្ចប្រជុំអាណត្តិទី២ លើកទី៦ ដើម្បីពិនិត្យលទ្ធផលការងារ និងទិសដៅអភិវឌ្ឍន៍សាកលវិទ្យាល័យ

នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អាណត្តិទី២ លើកទី៦ ក្រោមអធិបតីភាព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ស.ភ.វ.ស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ពុត សាមិត្ត អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការ ស.ភ.វ.ស លោក ឡុង ចាន់តុលា សមាជិកតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងបុគ្គលិក និងលោក លោកស្រី ជាប្រធានអង្គភាពពាក់ព័ន្ធ សរុបចំនួន១៦នាក់។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៥-២០២៦ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់សាកលវិទ្យាល័យ និងទិសដៅការងារឆ្នាំ២០២៦-២០២៧ ព្រមទាំងផែនការជ្រើសរើសនិស្សិតចូលសិក្សាឆ្នាំ២០២៦-២០២៧ គម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ របាយការណ៍ថវិកាចំណូល-ចំណាយ ឆ្នាំ២០២៦ គម្រោងថវិកាឆ្នាំ២០២៧ និងបញ្ហាផ្សេងៗ។