ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ឯកឧត្តម កែវ កាន់វីរៈ អនុរដ្ឋលេខាធិការទទួលជួបគណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែលអញ្ជើញមករៀបចំទិវាវប្បធម៌ឡាវនៅកម្ពុជាឆ្នាំ២០២៦

,
ឯកឧត្តម កែវ កាន់វីរៈ អនុរដ្ឋលេខាធិការទទួលជួបគណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែលអញ្ជើញមករៀបចំទិវាវប្បធម៌ឡាវនៅកម្ពុជាឆ្នាំ២០២៦

នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម កែវ កាន់វីរៈ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបគណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែលដឹកនាំដោយឯកឧត្តម Khamphou Phiasackkha អគ្គនាយកផែនការនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ក្នុងឱកាសដែលឯកឧត្តមដឹកនាំប្រតិភូមករៀបចំទិវាវប្បធម៌ឡាវនៅកម្ពុជាឆ្នាំ២០២៦ ដើម្បីអបអរសាទរខួបលើកទី៧០នៃកាបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ។

នៅក្នុងជំនួបនាឱកាសនោះភាគីទាំងពីរបានរំលឹកនូវកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសទាំងពីរ ព្រមទាំងបានប្តេជ្ញានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនាពេលខាងមុខ៕