ដោយសាររងសម្ពាធព្យុះនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងនោះតំបន់ខេត្តសៀមរាបក៏មានភ្លៀងធ្លាក់ជាប់ៗគ្នាដែរ។ ការណ៍នេះបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងបរិមាណទឹកយ៉ាងច្រើនសន្ធឹកហូរចុះពីភ្នំគូលែន។ ដើម្បីគ្រប់គ្រងស្ថានការណ៍នេះ ក្រុមការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា បានប្រចាំការជាប់នៅតាមគោលដៅសំខាន់ៗ ក្នុងបំណងតាមដាន និងបញ្ចៀសទឹកនៅតាមទ្វារទឹកមួយចំនួន បង្ការកុំឱ្យជន់លិចតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ






