ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំ “សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល” ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមានការចូលរួមពីអ្នកជំនាញច្បាប់ សមាជិក សមាជិកានៃនិស្សិតមេធាវី ថ្នាក់ក្រោមជាតិនិងអ្នកពាក់ព័ន្ធ។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីប្រមូលធាតុចូលថ្មីៗបន្ថែមទៀតឱ្យមានសង្គតិភាពជាមួយច្បាប់ជាតិ អនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរីនានាពាក់ព័ន្ធនឹងសិទ្ធិអ្នកនិពន្ធដែលកម្ពុជាបានចូលជាភាគី ក៏ដូចជាស្របតាមគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញានិងបរិបទយុគសម័យបច្ចេកវិទ្យាឌីជីថល។