នាថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញសូត្រមន្តបង្សកូលជូនបុព្វបុរសបុព្វការីជន ជនរងគ្រោះដែលត្រូវបានសម្លាប់នៅទួលពោធិជ្រៃ ដែលជាទីតាំងប្រវត្តិសាស្ត្រដ៏ខ្លោចផ្សាមួយក្នុងសម័យខ្មែរក្រហម ដែលជាអតីតកន្លែងសម្លាប់មនុស្ស និងជាវាលពិឃាតមួយកន្លែងស្ថិតក្នុងភូមិព្រីងខ្ពស់ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ពិធីនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលស្រុក មន្ទីរវប្បធម៌ខេត្តពោធិសាត់លោក លោកស្រី លោកតា លោកយាយ សាច់ញាតិជនរងគ្រោះជាច្រើនរូបផងដែរ៕










