នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបឯកឧត្តម Danny Annan ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំព្រះរាជាណាចក្រកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកកដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានរំលឹកពីកិច្ចសហប្រតិបត្តិការកន្លងមកលើវិស័យវប្បធម៌ និងពិភាក្សាការងារមួយចំនួនទាក់ទងនឹងការត្រៀមរៀបចំខួបលើកទី៦០នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ដាណឺម៉ាកនៅឆ្នាំ២០២៧ខាងមុខនេះ។ បន្ថែមពីនោះទៀត ភាគីទាំងពីរប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនាពេលអនាគត៕







