ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


នាយកដ្ឋានសៀវភៅនិងការអាន

នាយកដ្ឋានសៀវភៅ និងការអានមានភារកិច្ច ដូចខាងក្រោម៖

  • គ្រប់គ្រង ថែរក្សា ការពារ និងលើកតម្កើងរាល់ស្នាដៃនិពន្ធដែលបានរក្សាទុក ដើម្បីតម្កល់ទុកតាមច្បាប់ គ្រប់គ្រងបណ្ណាល័យជាតិ បណ្ណាល័យចល័ត និងបណ្ណាល័យនានានៅតាមរាជធានី ខេត្ត
  • គ្រប់គ្រង និងចុះបញ្ជីការបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា តាមរយៈស្តង់ដារលេខសៀវភៅខ្នាតអន្តរជាតិ (ISBN)
  • ជំរុញ លើកកម្ពស់ការអាន ការនិពន្ធ និងគ្រប់គ្រងការបោះពុម្ពផ្សព្វផ្សាយសៀវភៅ
  • រៀបចំព្រឹត្តិការណ៍នានាដើម្បីជំរុញសាធារណជនចូលរួមលើកកម្ពស់ឧស្សាហកម្មសៀវភៅ
  • គាំទ្រ និងលើកទឹកចិត្តដល់អ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយសៀវភៅល្អៗ
  • សិក្សាស្រាវជ្រាវ ធ្វើបញ្ជីសារពើភណ្ឌបេតិកភណ្ឌឯកសារ និងសាស្ត្រាស្លឹករឹត
  • ចងក្រងបញ្ជីគន្ថនិទេសជាតិរាល់ការបោះពុម្ពផ្សាយដែលទាក់ទងនឹងកម្ពុជា
  • ពង្រីកសេវាកម្ម និងជួយគាំទ្រដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងសាធារណជន
  • ពិនិត្យ និងផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត ការផ្អាកជាបណ្តោះអាសន្ន បញ្ឈប់ ការធ្វើអាជីវកម្ម និងសេវាកម្មទាំងឡាយដែលពាក់ព័ន្ធនឹងបើកដំណើរ​ការ​បណ្ណាគារគ្រប់ប្រភេទ
  • សហការរៀបចំយន្តការតាមដានការអនុវត្តច្បាប់ គោលនយោបាយ បទដ្ឋានគតិយុត្ត និងគោលការណ៍ ណែនាំ ដើម្បីអភិរក្សបេតិកភណ្ឌឯកសារ និងអភិវឌ្ឍការអាន ព្រមទាំងឧស្សាហកម្មសៀវភៅនៅកម្ពុជា
  • សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួង ដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព​
  • ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
  • អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។