ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌មានភារកិច្ច ដូចខាងក្រោម៖

  • គ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យភាពយន្ត ដែលជាសិល្បៈទី៧ ក្នុងព្រះរាជាណាចក្រកម្ពុជា
  • ផលិត ផ្សព្វផ្សាយ គ្រប់គ្រង និងត្រួតពិនិត្យវិស័យវប្បធម៌តាមរូបភាព ភាពយន្ត វីដេអូ និងពហុមេឌីយ៉ា ដោយសហការជាមួយក្រសួងពាក់ព័ន្ធ
  • សម្របសម្រួលដឹកនាំរៀបចំយន្តការ និងបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រង និងលើកកម្ពស់ការអភិវឌ្ឍន៍ ឧស្សាហកម្មភាពយន្តជាតិ
  • ជំរុញលើកទឹកចិត្ត និងតម្រង់ទិសដល់ការផលិត និងការផ្សព្វផ្សាយសិល្បៈវប្បធម៌កម្ពុជាតាមរយៈភាពយន្តទាំងក្នុង និងក្រៅប្រទេស
  • ពិនិត្យ និងផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត ទិដ្ឋាការផ្សព្វផ្សាយ ការផ្អាកជាបណ្តោះអាសន្ន បញ្ឈប់ ការធ្វើអាជីវកម្ម និងសេវាកម្មទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យ​ភាពយន្ត
  • ស្រាវជ្រាវ ប្រមូលចងក្រង ចុះបញ្ជី និងថែរក្សាឯកសារបេតិកភណ្ឌភាពយន្តជាតិ
  • ដឹកនាំ សម្របសម្រួល និងគាំទ្រដល់គ្រប់សកម្មភាពបណ្តុះបណ្តាល​ជំនាញពាក់ព័ន្ធឧស្សាហកម្មភាពយន្ត
  • ទប់ស្កាត់ និងចាត់វិធានការនានាចំពោះការផ្សព្វផ្សាយស្នាដៃភាពយន្ត វីដេអូដែលនាំឱ្យប៉ះពាល់ដល់ ប្រពៃណី​ ទំនៀមទម្លាប់ សេចក្តីថ្លៃថ្នូរ និងសន្តិសុខជាតិ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ
  • ទំនាក់ទំនង និងសម្របសម្រួលដើម្បីជំរុញផលិតផលភាពយន្តកម្ពុជាទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ
  • គាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពផលិត ការធ្វើអាជីវកម្ម ការធ្វើសេវាកម្ម ការផ្សព្វផ្សាយស្នាដៃ ភាពយន្តវីដេអូ
  • សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួង ដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព
  • ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
  • អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។