តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងក្នុងនាមខ្ញុំផ្ទាល់ យើងខ្ញុំមានសេចក្តីរន្ធត់ និងក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្តម ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៤៤ឆ្នាំ ដោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។






