កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ គណៈប្រតិភូក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានរៀបចំការសម្តែងសិល្បៈនៅខេត្តសៀមរាប។ ព្រឹត្តិការណ៍សម្តែងសិល្បៈនេះ មានការចូលរួមក្រោមអធិបតីភាពតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្នាក់ដឹកនាំតំណាងគណៈអភិបាលខេត្តសៀមរាប អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ព្រមទាំងមន្ត្រីរាជការ សិស្ស-និស្សិត និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ៕








