ព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិសំបូរព្រៃគុក បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុកអាណត្តិទី០៣ លើកទី០៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក ដោយមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាភិបាលតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្នាក់ដឹកនាំអាជ្ញាធរជាតិសំបូរព្រៃគុក និងភ្ញៀវកិត្តិយស សរុបចំនួន៣០(សាមសិប)រូប។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពិនិត្យលើ៖
- ការអនុវត្តតាមអនុសាសន៍កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក អាណត្តិទី០៣ លេីកទី០៥
- សកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ រយៈពេល៥ខែ ដើមឆ្នាំ២០២៦
- ផែនការសកម្មភាព និងផែនការថវិកាសម្រាប់អនុវត្ត ឆ្នាំ២០២៧ និង
- បញ្ហាប្រឈមផ្សេងៗ។








