ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

លោកជំទាវបណ្ឌិតសាស្ត្រាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នាល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានផ្តល់កិត្តិយសប្រទានភ្លើងបូជាសព ឯកឧត្ដម ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ៤៤ឆ្នាំ ដោយឧបទេវហេតុគ្រោះថ្នាក់ចរាចរ។

,

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា បានសម្តែងនូវសេចក្តីទុក្ខក្រៀមក្រំ និងបានចាត់ទុកការបាត់បង់ឯកឧត្ដម ជុំ សុភមករា ការបាត់បង់ កូន ប្អូនប្រុស បងប្រុស ពូ ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌។ ការបាត់បង់នេះ គឺជា ការបាត់បង់នូវធនធានមនុស្សដ៏ឆ្នើម ប្រកបដោយលក្ខណៈសម្បតិ្តដ៏ថ្លៃថ្លា ទាំងគុណធម៌ សីលធម៌ មេត្តាធម៌ដ៏ប្រពៃ ជាមន្ត្រីគំរូ ដែលកន្លងមកឯកឧត្តម តែងតែបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ក្នុងសកម្មភាពការពារ អភិរក្ស និងអភិវឌ្ឍន៍ លើវិស័យវប្បធម៌ ជាពិសេសនៅតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាកិច្ចការ គាំពារបេតិកភណ្ឌវប្បធម៌ជាតិឱ្យមានភាពល្បី រន្ទឺលើឆាកអន្តរជាតិ ដើម្បីបម្រើប្រយោជន៍ដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ និងប្រជាជន។

លោកជំទាវបណ្ឌិតសភាចារ្យក៏បានបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្ដម ជុំ សុភមករ សូមបានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕