ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវបណ្ឌិតសភាពចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាណែនាំស្តីអំពី «ការស្រង់មរតកវប្បធម៌អរូបីតាមទម្រង់ឌីជីថល»

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវបណ្ឌិតសភាពចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាណែនាំស្តីអំពី «ការស្រង់មរតកវប្បធម៌អរូបីតាមទម្រង់ឌីជីថល» ដែលរៀបចំដោយ អគ្គនាយដ្ឋានបច្ចេកទេសវប្បធម៍ នៃក្រសួងវប្បធម៍និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន លោក លោកស្រីតំណាងមន្ទីរវប្បធម៍និងវិចិត្រសិល្ប:រាជធានី-ខេត្តទាំង២៥ និងអង្គភាពពាក់ព័ន្ធនានា សរុបចំនួន៩០រូប។

គោលបំណងចម្បងរបស់សិក្ខាសាលាគឺដើម្បីបញ្រ្ជាបចំណេះដឹង នៃការស្រង់ព័ត៌មានវប្បធម៌អរូបីទាំងអស់ តាមទម្រង់ឌីជីថលដែលជា ទម្រង់បច្ចេកវិទ្យាថ្មីពុំធ្លាប់អនុវត្តកន្លងមកក្នុងកិច្ចការចុះបញ្ជីមរតកវប្បធម៌អរូបីនៅកម្ពុជា។ មិនតែប៉ុណ្ណោះ ការអនុវត្តទម្រង់ស្រង់ព័ត៌មាន តាមប្រព័ន្ធឌីជីថលនេះស្របទៅនឹងការធ្វើ ទំនើបកម្មក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ។