ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


អាជ្ញាធរជាតិអប្សរារៀបចំពិធីប្រកាសតែងតាំងថ្នាក់ប្រធានការិយាល័យ និងអនុប្រធានការិយាល័យចំនួន៦៥រូប

អាជ្ញាធរជាតិអប្សរារៀបចំពិធីប្រកាសតែងតាំងថ្នាក់ប្រធានការិយាល័យ និងអនុប្រធានការិយាល័យចំនួន៦៥រូប

កាលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមជាអធិបតីខ្ពស់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងថ្នាក់ប្រធានការិយាល័យ និងអនុប្រធានការិយាល័យនៃអាជ្ញាធរជាតិអប្សរា នៅសាលសន្និសីទអង្គរ សរុបចំនួន៦៥រូប ក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃអាជ្ញាធរជាតិអប្សរា។ ពិធីប្រកាសតែងតាំងនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តមអគ្គនាយករង ទីប្រឹក្សា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអាជ្ញាធរជាតិអប្សរា សរុបចំនួន៣៥០នាក់។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអាជ្ញាធរជាតិអប្សរាទាំងអស់ និងបានផ្តាំផ្ញើនូវអនុសាសន៍ណែនាំមួយចំនួនសំដៅឱ្យការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរមណីយដ្ឋានអង្គរកាន់តែល្អប្រសើរបន្ថែមទៀត៕