ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី «អង្គរ និងបរិស្ថាន»

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី «អង្គរ និងបរិស្ថាន»

ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ សាលសន្និសីទអង្គរ ទីស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី «អង្គរ និងបរិស្ថាន» ក្រោមអធិបតីភាពនៃការបើកសិក្ខាសាលាដោយឯកឧត្តម សុខ លក្ខិណា ជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ និងមានការអញ្ជើញចូលរួមធ្វើបទបង្ហាញដោយ លោក អ៊ុន មណីនីតា អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ លោក ណន តូនី អនុប្រធានការិយាល័យនាយកដ្ឋានសណ្តាប់ធ្នាប់ និងលោក ទៀវ វិចិត្រ អនុប្រធានការិយាល័យ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុងនិងសហគមន៍។

សិក្ខាសាលាដែលគ្រោងរៀបចំ៤ ដង ក្នុងមួយឆ្នាំ នេះជាលើកទី៣ក្នុងឆ្នាំ២០២៦ ដែលបានអញ្ជើញសិក្ខាកាមជាមន្ត្រី បុគ្គលិក អាជ្ញាធរជាតិអប្សរាចំនួន១០០ នាក់ចូលរួម ក្នុងគោលបំណងផ្សព្វផ្សាយ និងយល់ដឹងអំពីការអនុវត្តផែនការសកម្មភាពបរិស្ថានប្រចាំឆ្នាំរបស់នាយកដ្ឋាននីមួយៗដែលបានអនុវត្តកន្លងមកអនុលោមតាមប្រព័ន្ធស្ដង់ដារអន្តរជាតិ ISO 14001 រួមទាំងរិះរកដំណោះស្រាយចំពោះបញ្ហាប្រឈមដែលកើតមានអំឡុងពេលអនុវត្ត។ មិនតែប៉ុណ្ណោះ អង្គសិក្ខាសាលា បានបណ្ដុះស្មារតី និងជំរុញឱ្យសិក្ខាកាមទាំងអស់ គោរព និងអនុវត្តការងារតាមតួនាទី និងភារកិច្ច ដើម្បីចូលរួមថែរក្សាការពារបរិស្ថាន និងសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងតំបន់អង្គរឱ្យបានគង់វង្សជាអង្វែង៕

អត្ថបទ៖ សេងលី សុីលីយ៉ា
រូបភាព៖ ហាប់ គឹមអាន