ក្រោយពីទទួលបានគោលការណ៍អនុញ្ញាត ពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបន្ទប់ប្រជុំអប្សរានៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយព្រឹទ្ធាចារ្យ និងអ្នកស្រាវជ្រាវនៃអគ្គនាយកដ្ឋានបច្ចេកទេស ពីការរៀបចំបើកសិក្ខាសាលាតម្រង់ទិស ស្ដីអំពីស្បៃខ្មែរ និងរបៀបប្រើប្រាស់នៅក្នុងទម្រង់ទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ ដល់បងប្អូនអ្នកដែលមានមុខរបរកទទួលទានលើវិស័យសម្អាងការ និងអ្នកមានមុខរបទទួលទានប្រហាក់ប្រហែល ដើម្បីលើកកម្ពស់ការយល់ដឹងអំពីស្បៃខ្មែរ និងការប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមទំនៀមទម្លាប់ប្រពៃណី ជាពិសេសក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ដើម្បីរួមចំណែកក្នុងការថែរក្សា លើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ខ្មែរ ឱ្យកាន់តែច្បាស់ និងទូលំទូលាយ។ សិក្ខាសាលានេះ នឹងមានគម្រោងរៀបចំឡើងនៅចុងខែកញ្ញាខាងមុខ។






