នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោកស្រី HER Insun អនុប្រធានបេសកកម្មនៃស្ថានទូត សាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌។
នៅក្នុងជំនួបនាឱកាសនេះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក៏ដូចជាស្ថានទូតកូរ៉េប្រចាំកម្ពុជាដែលបានជួយគាំទ្រកម្ពុជាលើវិស័យវប្បធម៌ ទាំងរូបី និងអរូបី ជាពិសេសគម្រោងអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងដំណាក់កាលទី២ ដែលទទួលបានការគាំទ្រពីអង្គការ KOICA និងសម្របសម្រួលពីអង្គការយូណេស្កូ។ តាមរយៈគម្រោងនេះ ក៏បានជួយក្រសួងសម្រេចជោគជ័យលើការរៀបចំចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
ជាមូយគ្នានេះដែរភាគីទាំងពីរប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើវិស័យវប្បធម៌នាពេលអនាគត៕






