ក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអបអរសាទរចំពោះសមិទ្ធផលរបស់ Legend Cinema ក្នុងរយៈពេល ១៥ឆ្នាំកន្លងមក ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យភាពយន្តកម្ពុជា តាមរយៈការផ្តល់សេវាបញ្ចាំងភាពយន្តប្រកបដោយគុណភាព ការនាំយកបច្ចេកវិទ្យាទំនើប និងការបង្កើតបទពិសោធថ្មីសម្រាប់ទស្សនិកជន។
ឯកឧត្តមក៏បានលើកឡើងថា រោងភាពយន្តមានតួនាទីសំខាន់ក្នុងការគាំទ្រភាពយន្តខ្មែរ ដោយពង្រីកឱកាសបញ្ចាំង សម្របសម្រួលកាលវិភាគឱ្យសមស្រប និងរួមចំណែកលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ។ ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបន្តគាំទ្រការវិនិយោគ ការកែលម្អគោលនយោបាយ និងពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ដើម្បីជំរុញឱ្យឧស្សាហកម្មភាពយន្តកម្ពុជារីកចម្រើនប្រកបដោយចីរភាព និងក្លាយជាអំណាចទន់( Soft Power) ដ៏សំខាន់របស់ជាតិ។
សូមអបអរសាទរចំពោះ Legend Cinema ក្នុងឱកាសខួប ១៥ឆ្នាំ និងសូមជូនពរឱ្យបន្តទទួលបានជោគជ័យ និងរួមចំណែកអភិវឌ្ឍវិស័យភាពយន្តកម្ពុជាឱ្យកាន់តែរីកចម្រើន។








