នាថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលេីកទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមដោយ អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទី និងអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងមន្ត្រីរាជការប្រមាណជាង ៣០០នាក់នៅសាលប្រជុំសាលាខេត្តស្វាយរៀង។
ថ្លែងក្នុងឱកាសនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងការកោតសរសេីរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានខេត្តដោយសម្រេចបាននូវវឌ្ឍនភាពការងារជាច្រេីនលេីគ្រប់វិស័យ។ ក្រុមការងារក៏មានបញ្ហាប្រឈម និងសំណូមពរដែលត្រូវដោះស្រាយ រួមនឹងអាទិភាពថ្មីៗដែលត្រូវជម្រុញបន្ត។ លោកជំទាវបណ្ឌិតសភាចារ្យក៏បានដាក់ចេញនូវទិសដៅការងារបន្ត និងផ្ដល់នូវអនុសាសន៍ជាច្រេីនចំណុចដល់ក្រុមការងារផងដែរ៕

















