ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ឯកឧត្តម ហ៊ឺ វីរៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញសួរសុខទុក្ខ អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ និងខេត្តសៀមរាប

ឯកឧត្តម ហ៊ឺ វីរៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញសួរសុខទុក្ខ អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ និងខេត្តសៀមរាប

នៅថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខអតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈចំនួន២រូបគឺ៖

-លោក ឡាច ផេងលី អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ នៅគេហដ្ឋាន ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

-លោកស្រី ស៊ុន សុវណ្ណនី អតីតប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តសៀមរាប នៅគេហដ្ឋានភូមិវត្ដបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។

ក្នុងឱកាសនោះ ឯកឧត្ដម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

លោក ឡាច ផេងលី បានចូលបម្រើការងារក្នុងវិស័យវប្បធម៌តាំងពីឆ្នាំ១៩៩២ ជាបុគ្គលិកការិយាល័យរដ្ឋបាល។ បន្ទាប់នៅឆ្នាំ១៩៩៤ ជាអនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក។ បន្ទាប់មកនៅឆ្នាំ២០០៣ ជាប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក។ បន្ទាប់មកទៀតនៅឆ្នាំ២០០៧ ជាអនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ។ នៅឆ្នាំ២០១៣ ជាប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ហើយ លោក ចូលនិវត្តន៍នៅឆ្នាំ២០២៥ ។

ចំពោះលោកស្រី ស៊ុន សុវណ្ណនី បានចូលបម្រើការងារក្នុងវិស័យវប្បធម៌តាំងពីថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៨៣ និងចូលនិវត្តនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយបច្ចុប្បន្ន លោកជំទាវ ស៊ុន សុវណ្ណនី ជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប៕