នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី ជ័យ ច័ន្ទកិត្យា អនុប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ រួមនឹងក្រុមការងារបានជួបសំណេះសំណាល និងនាំសម្ភារៈគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចែកជូនលោកគ្រូអ្នកគ្រូចំនួន០៨រូប ដែលចូលនិវត្តន៍និងកំពុងសម្រាកព្យាបាលជំងឺ នៅតាមគេហដ្ឋាន។
ក្នុងឱកាសនោះ លោកស្រីអនុប្រធានបាននាំពាំនូវការផ្តាំផ្ញើសាកសួរសុខ និងការនឹករលឹករបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីជូនចំពោះលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានខិតខំ លះបង់កម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី និងបានបន្សល់ទុកស្នាដៃជាច្រើន ពិសេសការផ្ទេរចំណេះដឹង ជំនាញ បទពិសោធន៍ ក្នុងវិស័យវប្បធម៌និងវិចិត្រសិល្បៈនាពេលកន្លងមកនេះ។








