ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ពិធីបិទវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី «ការប្រើប្រាស់កម្មវិធី ArcGIS Pro»

ពិធីបិទវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី «ការប្រើប្រាស់កម្មវិធី ArcGIS Pro»

នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី «ការប្រើប្រាស់កម្មវិធី ArcGIS Pro» ក្រោមអធិបតីភាព ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងមានការសម្របសម្រួលរៀបចំដោយនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ។

វគ្គបណ្តុះបណ្តាលផ្ទៃក្នុងនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមជាមន្ត្រីបច្ចេកទេសចំនួន ១៨ នាក់ មកពីគ្រប់នាយកដ្ឋានជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ។ ក្នុងរយៈពេល ៤ ថ្ងៃ សិក្ខាកាមបានសិក្សា និងអនុវត្តការបង្កើត ការគ្រប់គ្រង និងការវិភាគទិន្នន័យភូមិសាស្ត្រ ព្រមទាំងការរៀបចំផែនទីសម្រាប់គាំទ្រការងារស្រាវជ្រាវ អភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌ។

ក្នុងឱកាសបិទវគ្គ ឯកឧត្តម គណៈអធិបតី បានកោតសរសើរចំពោះគ្រូបង្គោល ក្រុមការងាររៀបចំ និងសិក្ខាកាមទាំងអស់ ព្រមទាំងលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់បន្តអនុវត្តរៀនសូត្របន្ថែម និងយកចំណេះដឹងដែលទទួលបានទៅប្រើប្រាស់ក្នុងការងារជាក់ស្តែងឲ្យមានប្រសិទ្ធភាព។