ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យចូលរួមកម្មវិធី Asian Project Market (APM) 2026

សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យចូលរួមកម្មវិធី Asian Project Market (APM) 2026

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជូនដំណឹងដល់ផលិតករភាពយន្តខ្មែរទាំងអស់មេត្តាជ្រាបថា កម្មវិធី Asian Project Market (APM) 2026 បើកទទួលពាក្យចូលរួមហើយ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

APM គឺជាវេទិកាដ៏សំខាន់មួយនៅអាស៊ី សម្រាប់គម្រោងភាពយន្តខ្នាតវែង (Feature-length Fiction Film) ដើម្បីភ្ជាប់ជាមួយដៃគូអន្តរជាតិ រួមមានអ្នកវិនិយោគ ផលិតករ និងអ្នកចែកចាយ។ នៅក្នុងឆ្នាំ២០២៦ កម្មវិធីនេះនឹងជ្រើសរើសគម្រោងភាពយន្តមកពីប្រទេសកូរ៉េ និងអាស៊ី នៅគ្រប់ដំណាក់កាលទាំងអស់នៃការផលិត ចាប់ពីការអភិវឌ្ឍដំបូង រហូតដល់ក្រោយថត(Post-Production)។

  • ថ្ងៃផុតកំណត់ដាក់ពាក្យ៖ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦
  • វិធីដាក់ពាក្យ៖ ដាក់តាមប្រព័ន្ធអនឡាញ តាមគេហទំព័រផ្លូវការរបស់APM
  • លក្ខខណ្ឌសម្រាប់ការដាក់ពាក្យចូលរួម (Eligibility Criteria)៖
    • ជាប្រភេទគម្រោងភាពយន្តខ្នាតវែង (Asian Feature Film Project)។
    • គម្រោងដែលគ្រោងបញ្ចប់មុនកម្មវិធីAPM 2026 មិនមានសិទ្ធិដាក់ពាក្យ។
    • គម្រោងដែលទទួលបានថវិកាពេញលេញរួចហើយ មិនមានសិទ្ធិដាក់ពាក្យ។
    • ត្រូវមានអ្នកដឹកនាំរឿងនិងផលិតករ ភ្ជាប់ជាមួយគម្រោង។
    • អ្នកដឹកនាំរឿង ត្រូវមានបទពិសោធដឹកនាំយ៉ាងហោចណាស់ ១ គម្រោង (ភាពយន្តខ្នាតខ្លី ឬភាពយន្តខ្នាតវែង)។
    • ផលិតករ ត្រូវមានបទពិសោធផលិតឬសហផលិតភាពយន្តខ្នាតវែង យ៉ាងហោចណាស់ ១ គម្រោងមុននេះ។
    • អ្នកដាក់ពាក្យ ត្រូវជាម្ចាស់សិទ្ធិកម្មសិទ្ធិបញ្ញា (copyright holder) ឬមានសិទ្ធិអនុញ្ញាតពីម្ចាស់សិទ្ធិ ដើម្បីដាក់គម្រោងចូលរួម។
  • អត្ថប្រយោជន៍សម្រាប់គម្រោងដែលត្រូវបានជ្រើសរើស៖
    • ទទួលបានការអញ្ជើញចូលរួមកម្មវិធី Asian Project Market នៅទីក្រុងប៊ូសាន
    • មានឱកាសធ្វើការបង្ហាញគម្រោង(Pitching) ជាមួយដៃគូអន្តរជាតិ
    • មានសិទ្ធិប្រកួតដើម្បីទទួលពានរង្វាន់ APM។

សូមអញ្ជើញផលិតករខ្មែរ ដែលមានគម្រោងភាពយន្តសមស្រប ត្រៀមឯកសារនិងដាក់ពាក្យចូលរួមតាមប្រព័ន្ធអនឡាញ តាមគេហទំព័រ : https://apm.biff.kr/eng

*សម្រាប់ព័ត៌មានលម្អិតបន្ថែម អំពីលក្ខខណ្ឌនិងវិធីសាស្រ្តដាក់ពាក្យ សូមចូលទៅកាន់ https://apm.biff.kr/eng/addon/10000001/page.asp…

សូមអញ្ជើញដាក់ពាក្យចូលរួមយ៉ាងផុសផុល ដើម្បីលើកស្ទួយឧស្សាហកម្មភាពយន្តកម្ពុជា ទៅកាន់ឆាកអន្តរជាតិ។