នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងបរិវត្តកម្មឌីជីថលមានភារកិច្ចដូចខាងក្រោម៖
- រៀបចំផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងគម្រោងបរិវត្តកម្មឌីជីថលរបស់ក្រសួង
- គ្រប់គ្រង និងធ្វើប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងផ្តល់សេវាឌីជីថលដែលគាំទ្រដល់និរន្តរភាពការងារជាប្រចាំរបស់អង្គភាពក្រោមឱវាទរបស់ក្រសួង
- គ្រប់គ្រងសេវា បណ្តាញតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត បញ្ជូន និងរក្សាទុកទិន្នន័យវប្បធម៌និងសិល្បៈជាតិ ដើម្បីធានាសន្តិសុខនិងសណ្តាប់ធ្នាប់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
- រៀបចំ អភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសម្របសម្រួលការងារបរិវត្តកម្មឌីជីថល ដើម្បីធានានិងគាំទ្រកិច្ចដំណើរការប្រកបដោយប្រសិទ្ធភាព
- កសាងកម្មវិធីផ្នែកទន់ គាំទ្រការធ្វើឌីជីថលូបនីយកម្ម និងឌីជីថលូបនីយកម្មលើប្រព័ន្ធបច្ចេកវិទ្យា
- សម្របសម្រួលរៀបចំនិងគ្រប់គ្រងបណ្តាញប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យារបស់អង្គភាពពាក់ព័ន្ធ
- សម្របសម្រួលក្នុងការធ្វើការត្រួតពិនិត្យលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានាថាស្តង់ដារនិងគោលការណ៍សន្តិសុខសាយប័រជានិន្នាការត្រូវបានអនុវត្ត
- សម្របសម្រួល គ្រប់គ្រង និងថែទាំសម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលផ្នែកក្នុងក្រសួង ព្រមទាំងរបស់អង្គភាពក្រោមឱវាទរបស់ក្រសួង
- សហការ និងសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលនិងជំនាញឌីជីថលសំខាន់ៗ ជូនមន្ត្រីរាជការក្រោមឱវាទរបស់ក្រសួង
- តាមដាននិងវាយតម្លៃអំពីវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលតាមអង្គភាពក្រោមឱវាទក្រសួង
- សហការជាមួយអន្តរក្រសួងនិងស្ថាប័នពាក់ព័ន្ធនានា លើការងារធ្វើបរិវត្តកម្មឌីជីថល
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នវមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គលេខាធិការ ឬអគ្គលេខាធិការរងទទួលបន្ទុក។



