នាយកដ្ឋានអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីមានភារកិច្ច ដូចខាងក្រោម៖
- ការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី
- រៀបចំ និងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌនៃបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ
- ការពារ និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌អរូបីរបស់សហគមន៍ និងបុគ្គលដែលពាក់ព័ន្ធ
- សិក្សា ស្រាវជ្រាវ ចងក្រងឯកសារបេតិកភណ្ឌវប្បធម៌អរូបីជាតិ និងស្នើចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ
- ជំរុញការអនុវត្ត និងធ្វើរបាយការណ៍វឌ្ឍនភាពជាកាតព្វកិច្ច នូវរាល់បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដែលបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ
- រៀបចំ និងសម្របសម្រួលការអនុវត្តអំពីប្រព័ន្ធមរតកមនុស្សរស់ ក្នុងការចងក្រងឯកសារ ការ បណ្ដុះបណ្ដាល ការបង្កើតស្នាដៃ ការផ្សព្វផ្សាយ និងការផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស
- សិក្សាស្រាវជ្រាវ ចងក្រងឯកសារ និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌អរូបី
- សិក្សាស្រាវជ្រាវ និងចងក្រងនូវបេតិកភណ្ឌវប្បធម៌អរូបីប្រឈមនឹងការបាត់បង់ និងដែលបាត់បង់
- ចងក្រងឯកសារសិល្បៈទស្សនីយភាព សិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ដើម្បីទុកជាក្បួនខ្នាតសម្រាប់កំណត់បទដ្ឋានបច្ចេកទេស
- សហការប្រតិបត្តិការភាពជាដៃគូជាមួយវិស័យឯកជន សមាគម អង្គការជាតិ និងអន្តរជាតិ ដើម្បីការអភិរក្ស និងលើកស្ទួយបេតិកភណ្ឌវប្បធម៌អរូបី
- សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួងដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។



