នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិមានភារកិច្ចដូចខាងក្រោម៖
- ធ្វើទំនាក់ទំនងនិងបង្កើតកិច្ចសហប្រតិបត្តិការវប្បធម៌ជាមួយស្ថាប័នជាតិ ជាមួយអង្គការមិនមែនរដ្ឋាភិបាល អង្គការជាតិនិងអន្តរជាតិ និងជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងតំបន់និងលើសកលលោក
- រៀបចំនិងគ្រប់គ្រងរាល់ឯកសារនៃកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា ជាមួយអង្គការមិនមែនរដ្ឋាភិបាល អង្គការជាតិនិងអន្តរជាតិ និងជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក លើវិស័យវប្បធម៌និងវិចិត្រសិល្បៈ
- សម្របសម្រួលនិងរៀបចំចុះកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា ពិធីសារអន្តរជាតិ ជាមួយនឹងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិនានា
- ពិនិត្យតាមដាន និងផ្សព្វផ្សាយការអនុវត្តកិច្ចព្រមព្រៀង និងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹងដៃគូជាតិនិងអន្តរជាតិ ព្រមទាំងជំរុញការអនុវត្តឱ្យទទួលបានជោគជ័យ
- សម្របសម្រួលការងារកិច្ចសហប្រតិបត្តិការអន្តរជាតិនិងកិច្ចការអាស៊ាន
- ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ អង្គការមិនមែនរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិ បណ្តាអង្គទូតនានា ដើម្បីស្វែងរកជំនួយជាថវិកា សម្ភារៈ ឬបច្ចេកទេស ដែលធានាដល់ការការពារ អភិរក្ស និងលើកកម្ពស់វប្បធម៌ជាតិទាំងរូបីនិងអរូបី
- សម្របសម្រួលជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ និស្សិត សិស្ស ក្នុងការទៅបំពេញទស្សនកិច្ច ចូលរួមកិច្ចប្រជុំ និងកម្មវិធីនានានៅក្រៅប្រទេសក្នុងសកម្មភាពវប្បធម៌ ឬទៅធ្វើកម្មសិក្សាផ្សេងៗ
- រៀបចំនិងសម្របសម្រួលបែបបទជូនគណៈប្រតិភូអន្តរជាតិចូលរួមក្នុងសន្និសីទ កិច្ចប្រជុំ សិក្ខាសាលា ទស្សនកិច្ច ឬក្នុងព្រឹត្តិការណ៍វប្បធម៌ផ្សេងៗ
- រៀបចំបែបបទពិធីការ ឯកសារធ្វើដំណើរ និងទម្រង់បែបបទនានាសម្រាប់គណៈប្រតិភូរបស់ក្រសួង ដែលចេញទៅបំពេញទស្សនកិច្ចឬចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ផ្សេងៗនៅក្រៅប្រទេស និងចងក្រង ឯកសាររបាយការណ៍សម្រាប់ការងារបន្ត
- រៀបចំឯកសារ និងជំនួយស្មារតី សម្រាប់កិច្ចប្រជុំសំខាន់ៗរបស់ថ្នាក់ដឹងនាំជាមួយភាគីពាក់ព័ន្ធក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនិងអាស៊ាន
- រៀបចំ និងសម្របសម្រួលកិច្ចប្រជុំសហប្រតិបត្តិការផ្នែកវប្បធម៌របស់អាស៊ាន និងកិច្ចប្រជុំអន្តរជាតិ ដទៃផ្សេងទៀត
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្ត ភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នវមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គលេខាធិការ ឬអគ្គលេខាធិការរងទទួលបន្ទុក។



