ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


នាយកដ្ឋានអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី

នាយកដ្ឋានអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីមានភារកិច្ច ដូចខាងក្រោម៖

  • ការពារ ​និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី
  • រៀបចំ និងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌនៃបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ
  • ការពារ និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌អរូបីរបស់សហគមន៍ និងបុគ្គល​ដែល​ពាក់​ព័ន្ធ
  • សិក្សា ស្រាវជ្រាវ ចងក្រងឯកសារបេតិកភណ្ឌវប្បធម៌អរូបីជាតិ និងស្នើចុះក្នុងបញ្ជីបេតិកភណ្ឌ   វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ
  • ជំរុញការអនុវត្ត និងធ្វើរបាយការណ៍វឌ្ឍនភាពជាកាតព្វកិច្ច នូវរាល់បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដែលបានចុះក្នុងបញ្ជីរបស់​អង្គការយូណេស្កូ
  • រៀបចំ និងសម្របសម្រួល​ការអនុវត្ត​អំពី​ប្រព័ន្ធ​មរតកមនុស្ស​រស់ ​ក្នុង​ការ​ចងក្រង​ឯកសារ​ ការ​ បណ្ដុះបណ្ដាល ការ​បង្កើត​ស្នាដៃ ការ​ផ្សព្វផ្សាយ និង​ការ​ផ្ទេរ​ចំណេះដឹង​ ជំនាញ ទេពកោសល្យ និង​បច្ចេកទេស​
  • សិក្សាស្រាវជ្រាវ ចងក្រងឯកសារ និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌អរូបី
  • សិក្សា​ស្រាវជ្រាវ និងចងក្រង​នូវ​បេតិកភណ្ឌវប្បធម៌អរូបីប្រឈមនឹងការបាត់បង់ និងដែលបាត់បង់
  • ចងក្រងឯកសារសិល្បៈទស្សនីយភាព សិល្បៈសូនរូប និង​សិល្បៈសិប្បកម្ម ដើម្បីទុកជាក្បួនខ្នាតសម្រាប់កំណត់បទដ្ឋានបច្ចេកទេស
  • សហការប្រតិបត្តិការភាពជាដៃគូជាមួយវិស័យឯកជន សមាគម អង្គការជាតិ និងអន្តរជាតិ ដើម្បីការអភិរក្ស និងលើកស្ទួយបេតិកភណ្ឌវប្បធម៌អរូបី 
  • សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួងដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព
  • ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
  • អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។