នាយកដ្ឋានជំរុញផលិតផលវប្បធម៌ច្នៃប្រតិដ្ឋមានភារកិច្ចដូចខាងក្រោម៖
- គ្រប់គ្រង និងរៀបចំយន្តការលើកកម្ពស់សិល្បៈសិប្បកម្ម និងផលិតផលវប្បធម៌ច្នៃប្រតិដ្ឋ
- ណែនាំ តម្រង់ទិស និងគ្រប់គ្រងលើគោលការណ៍ជំនាញ ដើម្បីពង្រឹងនិងលើកកម្ពស់គុណភាពក្នុងការបង្កើតស្នាដៃថ្មីៗនៃផលិតផលនិងសេវាកម្មវប្បធម៌
- ត្រួតពិនិត្យនិងណែនាំការសម្តែង ការបង្ហាញម៉ូដសម្លៀកបំពាក់ ម៉ូដសក់ និងគ្រឿងអលង្ការ ដែលមានលក្ខណៈច្នៃប្រតិដ្ឋផ្អែកលើមូលដ្ឋានប្រពៃណី សិល្បៈ និងវប្បធម៌
- ជំរុញ និងធ្វើបច្ចុប្បន្នភាពសិល្បៈសិប្បកម្ម និងស្នាដៃកម្មផលិតផលសិល្បៈវប្បធម៌
- ជំរុញការប្រើប្រាស់ផលិតផលវប្បធម៌ និងច្នៃប្រតិដ្ឋ និងសិក្សាទីផ្សារ
- ពង្រឹងនិងពង្រីកការផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង បទពិសោធន៍ បច្ចេកទេស និងការវិនិយោគលើវិស័យវប្បធម៌
- រៀបចំនិងជំរុញការចូលរួមក្នុងព្រឹត្តិការណ៍នានា ដើម្បីផ្សព្វផ្សាយផលិតផលវប្បធម៌ និងច្នៃប្រតិដ្ឋរបស់កម្ពុជាទាំងក្នុងនិងក្រៅប្រទេស
- ពង្រឹងកិច្ចសហការ និងសម្របសម្រួលបណ្តាញប្រតិបត្តិករនិងតួអង្គ ដើម្បីលើកកម្ពស់ផលិតផលវប្បធម៌ និងសិល្បៈសិប្បកម្ម
- រៀបចំនិងជំរុញយន្តការបណ្តុះបណ្តាលចំណេះដឹងជំនាញជូននវក៍ជន
- សហការ និងសម្របសម្រួលជំរុញឱ្យមានមណ្ឌលអភិវឌ្ឍន៍វប្បធម៌ និងសិល្បៈសិប្បកម្មនៅតាមសហគមន៍
- សម្របសម្រួលនិងតាមដានការអនុវត្តកាតព្វកិច្ចនៃកិច្ចព្រមព្រៀង អនុសញ្ញា និងពិធីសារពាក់ព័ន្ធនឹងការអភិវឌ្ឍវប្បធម៌ និងច្នៃប្រតិដ្ឋ
- លើកស្ទួយភាពផ្សេងៗគ្នានៃវិញ្ញត្តិវប្បធម៌ និងជំរុញការច្នៃប្រតិដ្ឋបង្កើតថ្មីផ្នែកវប្បធម៌និងសិល្បៈ
- ជំរុញការអនុវត្តសេដ្ឋកិច្ចច្នៃប្រតិដ្ឋនៅក្នុងវិស័យសិល្បៈវប្បធម៌ ដោយសហការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ
- សហការរៀបចំលិខិតបទដ្ឋានគតិយុត្តនិងគោលការណ៍ណែនាំ ក្នុងការអភិវឌ្ឍផលិតផលវប្បធម៌ច្នៃប្រតិដ្ឋ និងសិល្បៈសិប្បកម្ម



