លោកជំទាវបណ្ឌិតសភាចារ្យ ពិនិត្យមើលស្ថានភាពជាក់ស្តែង និងផ្ដល់អនុសាសន៍ណែនាំក្នុងការកែលម្អផ្លូវទស្សនានៅប្រាសាទអង្គរវត្ត ដែលអាចផ្ដល់បទពិសោធន៍ថ្មី ជូនភ្ញៀវមកទស្សនា ព្រមទាំងគិតគូរយ៉ាងល្អិតល្អន់សម្រាប់ការរៀបចំទទួលការទស្សនារបស់គណ:ប្រតិភូនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខ៕






