ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញចុះពិនិត្យការដ្ឋាននានាក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីចង្អុលបង្ហាញពីទស្សនវិស័យនៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់អង្គរ។

,

លោកជំទាវបណ្ឌិតសភាចារ្យ ពិនិត្យមើលស្ថានភាពជាក់ស្តែង និងផ្ដល់អនុសាសន៍ណែនាំក្នុងការកែលម្អផ្លូវទស្សនានៅប្រាសាទអង្គរវត្ត ដែលអាចផ្ដល់បទពិសោធន៍ថ្មី ជូនភ្ញៀវមកទស្សនា ព្រមទាំងគិតគូរយ៉ាងល្អិតល្អន់សម្រាប់ការរៀបចំទទួលការទស្សនារបស់គណ:ប្រតិភូនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខ៕