ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


អាជ្ញាធរជាតិអប្សរា ស្ថានទូតជប៉ុន អង្គការយូណេស្កូ សាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន ជួបពិភាក្សាការងារគម្រោងអភិរក្សជួសជុលប្រាសាទបាយ័ន

អាជ្ញាធរជាតិអប្សរា ស្ថានទូតជប៉ុន អង្គការយូណេស្កូ សាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន ជួបពិភាក្សាការងារគម្រោងអភិរក្សជួសជុលប្រាសាទបាយ័ន

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក NAGASE Kensuke ភារធារី នៃស្ថានទូតជប៉ុន និងលោក Flavio Boneti ប្រធានការិយាល័យតំណាងអង្គការ UNESCO ភ្នំពេញ បានដឹកនាំកិច្ចប្រជុំ Steering Committee លើកទី១ របស់គម្រោង JASA ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ទូតជប៉ុន អង្គការយូណេស្កូ សាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន ក្រោមជំនួយថវិការបស់ប្រទេសជប៉ុនតាមរយ:អង្គការយូណេស្កូ ដែលមានថវិកាចំនួន ៩០០.០០០ដុល្លារ (ប្រាំបួនរយពាន់ដុល្លារសហរដ្ឋអាម៉េរិក) បានជួបប្រជុំពិភាក្សាគ្នាជាលើកដំបូង ក្នុងការរៀបចំគម្រោង ដើម្បីអនុវត្តន៍កម្មវិធីអភិរក្សជួសជុលប្រាសាទបាយ័ន ជាពិសេស គឺការសិក្សាស្រាវជ្រាវអំពីរូបចម្លាក់នៃថែវប្រាសាទបាយ័ន និងការបណ្តុះបណ្តាលអ្នកជំនាញ ក៏ដូចជា ការផ្ទេរនូវទិន្ន័យនានា ដែលអនុវត្តកន្លងមក នៅប្រាសាទបាយ័ន និងប្រាសាទផ្សេងៗទៀតដែលក្រុមការងារគម្រោងប្រមូលបាន៕