ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការទទួលជួបគណៈប្រតិភូកម្មវិធី Future Leader ASEAN (FLBA)នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត

លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការទទួលជួបគណៈប្រតិភូកម្មវិធី Future Leader ASEAN (FLBA)នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត

នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបគណៈប្រតិភូកម្មវិធី Future Leader ASEAN (FLBA) នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតដែលដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជាដើម្បីសម្តែងការគួរសម និងសិក្សាស្វែងយល់បន្ថែមពីគោលនយោបាយវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះដែរលោកជំទាវរដ្ឋលេខាធិការបានចែករំលែកនូវបទពិសោធន៍មួយចំនួនទាក់ទងនឹងការអភិរក្សថែរក្សាសម្បត្តិវប្បធម៌រូបី និងអរូបី៕