ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបលោកជំទាវ TRINH THI THUY អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបលោកជំទាវ TRINH THI THUY អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបលោកជំទាវ TRINH THI THUY អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកជំទាវអញ្ជើញដឹកនាំគណៈប្រតិភូដើម្បីមករៀបចំ ”ព្រឹត្តិការណ៍សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៦” នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រតិបត្តិការនាពេលកន្លងមកទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌអាស៊ាន ក៏ដូចជាក្របខណ្ឌពហុភាគី។ បន្ថែមពីនេះភាគីទាំងពីរនឹងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនាពេលអនាគតក្នុងគោលដៅពង្រឹង និងលើកកម្ពស់វិស័យវប្បធម៌រវាងប្រទេសទាំងពីរអោយបានកាន់តែស៊ីជម្រៅថែមទៀត៕