នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅ ជាក់ស្តែង និងវឌ្ឍនភាពការងារនៅទីតាំងមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ និងតាមដានការអនុវត្តការងារពាក់ព័ន្ធនឹងការអភិរក្ស ការគ្រប់គ្រង និងការលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌ ស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរមណីយដ្ឋាន ដោយធានាបាននូវតម្លៃជាសកលដ៏លេចធ្លោនៃបេតិកភណ្ឌ។








