នាយកដ្ឋាននីតិកម្មមានភារកិច្ចដូចខាងក្រោម៖
- សិក្សា ស្រាវជ្រាវ កសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យវប្បធម៌និងវិចិត្រសិល្បៈ
- រៀបចំផែនការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តវិស័យវប្បធម៌និងវិចិត្រសិល្បៈ
- ជំរុញនិងពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តវិស័យវប្បធម៌និងវិចិត្រសិល្បៈ
- ពិនិត្យ ផ្តល់យោបល់ កែសម្រួលលើទម្រង់និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យវប្បធម៌និងវិចិត្រសិល្បៈ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
- ពិនិត្យតាមដាននិងវាយតម្លៃផលប៉ះពាល់នៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តវិស័យវប្បធម៌និងវិចិត្រសិល្បៈ
- សិក្សា ពិនិត្យលើច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យវប្បធម៌និងវិចិត្រសិល្បៈ ដែលមិនសមស្របនឹងវឌ្ឍនភាពសង្គម ដើម្បីលើកយោបល់ជូនរដ្ឋមន្ត្រី គោរពជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យនិងសម្រេចលើការធ្វើវិសោធនកម្មឬកែសម្រួល
- ប្រមូលផ្តុំ ចងក្រង បោះពុម្ព និងតម្កល់ទុករាល់ឯកសារច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
- ផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យវប្បធម៌និងវិចិត្រសិល្បៈនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- សហការក្នុងការសិក្សាជាមួយអង្គភាពចំណុះរបស់ក្រសួងដែលមានតម្រូវការច្បាប់ឬលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងចូលរួមតាក់តែងសេចក្តីព្រាង និងរៀបចំកិច្ចប្រជុំឬសិក្ខាសាលា ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ
- សហការនិងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំទម្រង់បែបបទនិងនីតិវិធីនៃការផ្តល់សេវាសាធារណៈនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- សហការនិងសម្របសម្រួលការងារកែទម្រង់ច្បាប់ ការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនិងកំណែទម្រង់ផ្សេងៗរបស់ក្រសួង
- ចូលរួមពិនិត្យនិងផ្តល់យោបល់លើការរៀបចំសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យវប្បធម៌និងវិចិត្រសិល្បៈ ដែលផ្ដួចផ្ដើមដោយក្រសួង ស្ថាប័នផ្សេងទៀត
- សហការជាមួយអង្គភាពចំណុះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំប្រតិទិននៃការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យវប្បធម៌និងវិចិត្រសិល្បៈ
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នវមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គលេខាធិការ ឬអគ្គលេខាធិការរងទទួលបន្ទុក។



