ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


នាយកដ្ឋានបុរាណវិទ្យា

នាយកដ្ឋានបុរាណវិទ្យាមានភារកិច្ចដូចខាងក្រោម៖

  • ស្រាវជ្រាវ កំណត់ទីតាំង ចុះបញ្ជីសារពើភណ្ឌ និងធ្វើចំណាត់ថ្នាក់បុរាណស្ថាន ស្ថានីយបុរាណ ដែលនៅលើដី ក្រោមដី និងក្រោមទឹក
  • ធ្វើកំណាយបុរាណវិទ្យាលើទីតាំងបុរាណដ្ឋាន និងទីតាំងផ្សេងទៀតដែលមានសារៈសំខាន់សម្រាប់ ការយល់ដឹងពីសង្គម និងវប្បធម៌
  • សហការនិងចូលរួមធ្វើផែនទី កំណត់ព្រំប្រទល់ និងបោះបង្គោលតំបន់ការពារបុរាណស្ថាន
  • សហការនិងចូលរួមក្នុងការពិនិត្យ និងវាយតម្លៃរាល់គម្រោងអភិវឌ្ឍន៍ និងវិនិយោគនានាដែល មានផលប៉ះពាល់បុរាណស្ថាន ដើម្បីផ្តល់យោបល់ជូនស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ
  • សិក្សាវិភាគ អភិរក្ស ជួសជុលសំណាកផ្សេងៗ ដែលបានពីកំណាយ
  • ត្រួតពិនិត្យ ចុះបញ្ជីរវត្ថុ និងសំណាកផ្សេងៗដែលបានពីកំណាយ មុននឹងអនុញ្ញាតឱ្យធ្វើការនាំចេញ ទៅវិភាគនៅក្រៅប្រទេស
  • បោះពុម្ព ផ្សព្វផ្សាយសៀវភៅព័ត៌មានបុរាណស្ថាន និងលទ្ធផលកំណាយបុរាណវិទ្យា
  • សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធក្នុងការទប់ស្កាត់ និងចាត់វិធានការ លើបទល្មើសបំផ្លិចបំផ្លាញបុរាណស្ថាន
  • ធ្វើកំណាយបង្ការ ឬកំណាយសង្គ្រោះទីតាំង ឬតំបន់បេតិកភណ្ឌដែលជាគម្រោងអភិវឌ្ឍន៍ និង វិនិយោគនានា
  • សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួង ដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព
  • គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្ត ភារកិច្ច
  • ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
  • អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។