នាយកដ្ឋានអភិរក្សសំណង់បេតិកភណ្ឌមានភារកិច្ចដូចខាងក្រោម៖
- ថែរក្សា ការពារ ជួសជុលសំណង់បេតិកភណ្ឌ និងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ ដោយសហការជាមួយភាគីដែលពាក់ព័ន្ធ
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ចុះបញ្ជីសារពើភណ្ឌ និងចាត់ថ្នាក់ជាសំណង់បេតិកភណ្ឌ និងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌
- សិក្សាស្រាវជ្រាវ ចងក្រងឯកសារ និងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីសំណង់បេតិកភណ្ឌ សំណង់ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌
- សហការរៀបចំឯកសារស្នើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាតិ ក្នុងបញ្ជីបេតិកភណ្ឌថ្នាក់តំបន់ និងពិភពលោក របស់អង្គការយូណេស្កូឬស្ថាប័នអន្តរជាតិផ្សេងទៀត
- សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធក្នុងការទប់ស្កាត់ និងចាត់វិធានការលើបទល្មើសបំផ្លិចបំផ្លាញសំណង់បេតិកភណ្ឌ សំណង់ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌
- សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួង ដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។



