នាយកដ្ឋានសិល្បៈទស្សនីយភាពមានភារកិច្ច ដូចខាងក្រោម៖
- គ្រប់គ្រង ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍសិល្បៈទស្សនីយភាព
- សិក្សាស្រាវជ្រាវ ចងក្រងឯកសារ ក្បួនខ្នាត ដំឡើងស្នាដៃសិល្បៈទស្សនីយភាពគ្រប់ទម្រង់ និងស្តារឡើងវិញនូវសិល្បៈទស្សនីយភាពដែលកំពុងប្រឈមនឹងការបាត់បង់
- រៀបចំយន្តការផ្សព្វផ្សាយសិល្បៈទស្សនីយភាពគ្រប់ទម្រង់ឱ្យទូលំទូលាយទាំងនៅក្នុង និងក្រៅប្រទេស តាមរយៈការសម្តែងផ្ទាល់ និងការផ្សព្វផ្សាយនៅលើគ្រប់មធ្យោបាយ
- រៀបចំចងក្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិសិល្បៈទស្សនីយភាពទូទាំងប្រទេសសម្រាប់តម្កល់ ទុកជាឯកសារ
- ជំរុញ និងលើកទឹកចិត្តការបង្កើតស្នាដៃថ្មីៗដើម្បីធ្វើឱ្យមានភាពសម្បូរបែបនៃទម្រង់សិល្បៈទស្សនីយភាព
- រៀបចំព្រឹត្តិការណ៍វប្បធម៌ជាតិ និងអន្តរជាតិនានា ដូចជាការសម្តែងសិល្បៈរបាំ ល្ខោន ប្រគំតន្ត្រីបុរាណ និងសម័យ និងមហោស្រពសិល្បៈទស្សនីយភាព
- សហការរៀបចំការបណ្តុះបណ្តាលវគ្គខ្លីៗជំនាញសិល្បៈទស្សនីយភាព ដើម្បីពង្រឹងសមត្ថភាពសិល្បករ សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធ
- ពិនិត្យ ផ្តល់អាជ្ញាបណ្ណ អនុញ្ញាតការសម្តែង និងបញ្ឈប់រាល់សកម្មភាពសម្តែងសិល្បៈដែលមានខ្លឹមសារ ធ្វើឱ្យបាត់បង់តម្លៃវប្បធម៌ បាត់បង់តម្លៃស្ត្រីខ្មែរ បាត់បង់គុណធម៌ជាតិ និងសង្គម
- ទំនាក់ទំនង និងសហការជាមួយដៃគូជាតិ អន្តរជាតិ វិស័យឯកជន អង្គការ សមាគមនានា ដើម្បីលើកស្ទួយ និងអភិវឌ្ឍសិល្បៈទស្សនីយភាព
- សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួង ដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។



